គេហទំព័រនេះកំពុងស្ថិតក្នុងការអភិវឌ្ឍន៍ — ព័ត៌មានមួយចំនួនអាចនឹងមិនទាន់ពេញលេញ។

អំពី គ.ស.ស.

ផែនទីនេះជាយុទ្ធសាស្ត្រជាតិដើម្បីសម្រេចឱ្យបាននូវការធានាសុខភាពជាសកល (UHC) នៅកម្ពុជា។ វាមានគោលបំណង ធានាថាប្រជាជនគ្រប់រូបអាចទទួលបានសេវាសុខាភិបាលគុណភាព ខណៈពេលដែលកាត់បន្ថយបញ្ហាជាសេដ្ឋកិច្ច ពីការចំណាយសុខភាព។

សមាជិក

អនុគណៈកម្មាធិការទទួលបន្ទុកការគ្របដណ្តប់សុខភាពជាសកលនៅកម្ពុជា សរសេរជាអក្សរកាត់ថា (អ.គ.ស.ស.) ជាសេនាធិការរបស់គណៈកម្មាធិការប្រតិបត្តិនៃក្រុមប្រឹក្សាជាតិគាំពារសង្គម ដែលមានតួនាទី និងភារកិច្ចក្នុងការតម្រង់ទិស សម្របសម្រួល តាមដាន និងត្រួតពិនិត្យរាល់គោលនយោបាយ យុទ្ធសាស្ត្រ និងផែនការសកម្មភាពពាក់ព័ន្ធ ដូចបានកំណត់ក្នុងផែនទីបង្ហាញផ្លូវឆ្ពោះទៅការគ្របដណ្តប់សុខភាពជាសកលនៅកម្ពុជា ឆ្នាំ២០២៤-២០៣៥។

គ.ស.ស. មានសមាសភាព ដូចខាងក្រោម៖

ប្រធាន

ឯកឧត្តម ចន ណារិទ្ធ

រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការក្រុមប្រឹក្សាជាតិគាំពារសង្គម

អនុប្រធាន

ឯកឧត្តម ម៉ឹង វណ្ណារុំ

អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល

អនុប្រធាន

ឯកឧត្តម ហ៊ីវ រស្មី

អនុរដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ

អនុប្រធាន

ឯកឧត្តម ភក្តី សម្បូរណ៍

អគ្គនាយកទីភ្នាក់ងារជាតិបញ្ជាក់ចំណាយ

សមាជិក

ឯកឧត្តម ហុក គឹមចេង

អគ្គនាយកនៃអគ្គនាយកដ្ឋានបច្ចេកទេសសុខាភិបាលនៃក្រសួងសុខាភិបាល

សមាជិក

ឯកឧត្តម ឈួន សំរឹទ្ធិ

អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ

សមាជិក

ឯកឧត្តម ជិន វិសាល

អគ្គនាយកនៃអគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ នៃក្រសួងសុខាភិបាល

សមាជិក

ឯកឧត្តម ប៊ូ ច័ន្ទភីរូ

អគ្គនាយកនៃនិយ័តករធានារ៉ាប់រងកម្ពុជា

សមាជិក

ឯកឧត្តម ស៊ឹម សុធន

អគ្គនាយកនៃមូលនិធិជាតិជំនួយសង្គម

សមាជិក

ឯកឧត្តម ឈា ឆវណ្ណ

នាយកវិទ្យាស្ថានជាតិសុខភាពសាធារណៈ

សមាជិក

ឯកឧត្តម ឃុន ចាន់ណារិទ្ធ

អគ្គនាយករងនៃបេឡាជាតិសន្តិសុខសង្គម

សមាជិក

លោក ស្រី វុធ

អគ្គនាយករងនៃអគ្គនាយកដ្ឋានថវិកា នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ

សមាជិក

លោក មាស ងួនឃៀង

អគ្គនាយករងនៃនាយកដ្ឋានគោលនយោបាយ មុខងារសាធារណៈ នៃក្រសួងមុខងារសាធារណៈ

សមាជិក

លោក ចាតសូ សុភ័ក្រ

អគ្គនាយករងនៃអគ្គនាយកដ្ឋានកិច្ចការទូទៅនៃក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍

សមាជិក

លោក កែវ អ៊ូលី

ប្រធាននាយកដ្ឋានអត្តសញ្ញាណកម្មគ្រួសារក្រីក្រ នៃក្រសួងផែនការ

សមាជិក

លោកស្រី ឈា ឆដាភា

ប្រធានមជ្ឈមណ្ឌលលើកកម្ពស់សុខភាព នៃក្រសួងសុខាភិបាល

សមាជិក

លោក លី យ៉ាសាក់

ប្រធាននាយកដ្ឋានកិច្ចការរដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ នៃអគ្គនាយកដ្ឋានរដ្ឋបាល នៃក្រសួងមហាផ្ទៃ

សមាជិក

លោកស្រី សូ ឆវីរត្ន

អនុប្រធាននាយកដ្ឋានសុខភាពសិក្សា នៃក្រសួងអប់រំ យុវជន និងកីឡា

យោងតាម សេចក្តីសម្រេចរបស់រាជរដ្ឋាភិបាល លេខ ១៤៤ សសរ ចុះថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៤ ស្តីពីការបង្កើតអនុគណៈកម្មាធិការទទួលបន្ទុកការគ្របដណ្តប់សុខភាពជាសកលនៅកម្ពុជា, អ.គ.ស.ស. មានលេខាធិការដ្ឋានមួយ ចំណុះឱ្យអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិគាំពារសង្គម ជាសេនាធិការ។ លេខាធិការដ្ឋានអនុគណៈកម្មាធិការទទួលបន្ទុកការគ្របដណ្តប់សុខភាពជាសកលនៅកម្ពុជា សរសេរជាអក្សរកាត់ថា (លេខាធិការដ្ឋាន គ.ស.ស.)។

ឯកសារយោង

សេចក្តីសម្រេចរបស់រាជរដ្ឋាភិបាល លេខ ១៤៤ សសរ ចុះថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៤ ស្តីពីការបង្កើតអនុគណៈកម្មាធិការទទួលបន្ទុកការគ្របដណ្តប់សុខភាពជាសកលនៅកម្ពុជា

ចុចទីនេះដើម្បីមើលឯកសារ →