គេហទំព័រនេះកំពុងស្ថិតក្នុងការអភិវឌ្ឍន៍ — ព័ត៌មានមួយចំនួនអាចនឹងមិនទាន់ពេញលេញ។

សំនួរចម្លើយ

សំនួរដែលសួរជាញឹកញាប់អំពី UHC

សំនួរចម្លើយ

ការគ្របដណ្តប់សុខភាពជាសកលជាអ្វី?

ការគ្របដណ្តប់សុខភាពជាសកល ឬហៅកាត់ថា គ.ស.ស. ជាការបេ្តជ្ញារបស់ប្រទេសនានាក្នុងពិភពលោកដែលជាសមាជិកនៃអង្គការសុខភាពពិភពលោក ក្នុងការផ្តល់សេវាថែទាំសុខភាពដែលមានគុណភាព និងប្រកបដោយសមធម៌ដល់ពលរដ្ឋទាំងអស់ ដោយមិនមានបញ្ហាប្រឈមផ្នែកហិរញ្ញវត្ថុ។ ដើម្បីរួមចំណែកក្នុងការប្តេជ្ញានេះ, រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវ ផែនទីបង្ហាញផ្លូវឆ្ពោះទៅការគ្របដណ្តប់សុខភាពជាសកលនៅកម្ពុជា ២០២៤-២០៣៥ ដើម្បីធានាឱ្យពលរដ្ឋទាំងអស់មានលទ្ធភាពទទួលបានសេវាសុខាភិបាលដែលពួកគេត្រូវការប្រកបដោយគុណភាពនៅគ្រប់ទីកន្លែង និងពេលមានតម្រូវការ ដោយមិនមានការលំបាកផ្នែកហិរញ្ញវត្ថុ។

តើប្រព័ន្ធគាំពារសុខភាពសង្គមជាអ្វី?

ប្រព័ន្ធគាំពារសុខភាពសង្គម សំដៅដល់ ប្រព័ន្ធដែលរចនាឡើងដើម្បីធានានូវលទ្ធភាពទទួលបានការថែទាំសុខភាពប្រកបដោយគុណភាព ប្រសិទ្ធភាព និងសមធម៌ ដោយពុំប្រឈមនឹងផលលំបាកផ្នែកហិរញ្ញវត្ថុ។ ប្រព័ន្ធនេះ រៀបចំដោយផ្អែកលើក្របខណ្ឌសិទ្ធិអន្តរជាតិ ដូចជាសេចក្តីថ្លែងការណ៍ជាសកលស្តីពីសិទ្ធិមនុស្ស និង កតិកាសញ្ញាអន្តរជាតិស្តីពីសិទ្ធិសេដ្ឋកិច្ច សង្គម និងវប្បធម៌។

វិមាត្រទាំង៣ នៃ គ.ស.ស.

វិមាត្រទាំង៣ នៃ គ.ស.ស.